(ខេត្តព្រៃវែង)៖ ស្ត្រីអ្នកលក់បន្លែម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់នៅនឹងកន្លែងលក់ដូរខាងមុខផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១.៣០នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះក្នុងផ្សារទ្រា ស្ថិនៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សាកសពនារីរងគ្រោះឈ្មោះ ចន ម៉ាលីន(ហៅស្រីកែវ) ភេទស្រីអាយុ ២៤ឆ្នាំ មានប្តី និងកូនតូច២នាក់ ។
មុខរបរអាជីវករលក់បន្លែនៅផ្សារទ្រា រស់នៅផ្ទះភូមិឃុំខាងលើ ត្រូវខ្សែភ្លេីងអគ្គីសនីឆក់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មូលហេតុមកពី«ម៉ូទ័រខ្នោសកូសដូង»សើម ឆ្លងចរន្តភ្លេីងបណ្តាលឲ្យឆក់ស្លាប់។បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិរបស់អ្នក