រាជធានីភ្នំពេញ៖ រយៈពេល០២ថ្ងៃហើយ គិតចាប់ពីថ្ងៃសៅរ៍ទី០៣ ខែតុលា ឆ្នាំ២០២០ មកដល់ថ្ងៃអាទិត្យនេះ បុគ្គលិកស៊ិនទ្រី ពុំបានមកយកសំរាមដូចរាល់ដងនោះទេ ដែលធ្វើឲ្យសំរាមជាច្រើនបានកកស្ទះនៅតាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌ ។

ជាដំណោះស្រាយបឋម លោក សុខពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឳវាទ កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ សហការជាមួយរដ្ឋករស័្វយតគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញ ចុះប្រមូលសំរាមតាមគ្រប់ដេប៉ូធំៗ ដើម្បីធានាឲ្យការប្រមូល សំអាត និងដឹកជញ្ជូនសំរាម បានល្អប្រសើរ មិនមានការកកស្ទះ និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យក្នុងមូលដ្ឋាន ។

មតិរបស់អ្នក