ខេត្តកណ្តាល៖ កាលពីថ្ងៃអាទិត្យ ០២ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ក្រុងតាខ្មៅ,ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណ:កម្មាធិការកណ្តាល ,ប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយយុវជនក្រុងតាខ្មៅ និងយុវជនស្រុកកណ្តាលស្ទឹង ប្រមាណ ១០០០នាក់។


ដែលមានសមាសភាពចូលរួមពី
-ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគណបក្សខេត្តកណ្តាល។
-ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាអនុប្រធានគណបក្សខេត្តកណ្តាល។
-ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានគណបក្សខេត្តកណ្តាល។
-គណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល
-ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ
-ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង
-លោកអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាលនិងជាប្រធានគណបក្សក្រុងតាខ្មៅ
-លោកអភិបាលនៃគណៈអភិបាលស្រុក
កណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណបក្សស្រុកកណ្តាលស្ទឹង។


បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ អភិបាលក្រុងតាខ្មៅរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍សំណេះសំណាលដោយផ្តោតលើ សភាពការណ៍ ប្រទេសជាតិ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៍ឈ្លាសវៃ ប្រកបដោយគត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត
បានបន្តថា យុវជនសម័យតេជោមានភព្វ័វាសនាល្អជាងយុវជនជំនាន់មុនៗមិនបានរៀនសូត្ររងការទំលាក់គ្រាប់បែករបស់សហរដ្ឋអាមេរិករាប់ពាន់គ្រាប់មកលើទឹកដីកម្ពុជាជំនាន់របបលន់ណុលនិងឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទស្សវត្សន៍ ។


បច្ចបុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកត្រើយសុខសន្តិភាពពេញលេញស្ថេរភាពនយោបាយ និងការអភិវឌ្ឍទូទាំងប្រទេសមានហេដ្ឋារចនាសម្ពន្ធ័សង្គមតាំងពីជនបទដល់ទីក្រុង ធ្វើឱ្យយុវជននាបច្ចុប្បន្ននេះមានឱកាសក្រេបជញ្ជក់នូវចំណេះដឹងពេញលេញទាំងនៅក្នុងនិង ក្រៅប្រទេស ។


ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានលើកឡើង បានផ្ដាំផ្ញើរដល់យុវជនសូមបន្តសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋ ពិសេស យុវជនតាមមូលដ្ឋាន ទាំងក្រុងតាខ្មៅនិងស្រុកកណ្តាលស្ទឹង ដែលជួបការលំបាក ហើយជួយណែនាំដល់យុវជនជៀសឱ្យឆ្ងាយពីគ្រឿងញៀនដើម្បីក្លាយជាសិស្សយុវជនល្អពលរដ្ឋល្អជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិ។ ជាមួយគ្នានោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ក៍បាន នាំយកអំណោយដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជូនដល់យុវជន ក្រុងតាខ្មៅ និងយុវជនស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារគណៈអចិន្ត្រៃយ៍ខេត្តកណ្តាលមួយចំនួនផងដែរ៕

មតិរបស់អ្នក