សូមគោរពឯកឧត្ដមខ្ញុំ និងភរិយាខ្ញុំបានដឹងនូវព័ត៌មានដ៏ទុក្ខសោកក្រៀមក្រំដែលឯកឧត្ដម និងលោកជំទាវទី១ដែលបានធ្វើតេសត៍ឃើញថាវិជ្ជមាននូវរោគ Covid19 ក្នុងខណៈដែលដហរដ្ឋអារិក និងពិភពលោកបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគថ្មីនេះ និងការទប់ស្កាត់ពីផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ។

ខ្ញុំ និងភរិយាខ្ញុំ សូមឧទ្ទិសបួងសួងដល់វត្ថុសក្ដិសិទ្ធអោយតាមជួយថែរក្សា ឯកឧត្ដម និងលោកជំទាវទី១ អោយបានឆាប់ជាសះស្បើយ និងសុខភាពល្អបរិបូណ៍ឡើងវិញ ។

សូមឯកឧត្ដមមេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

មតិរបស់អ្នក