ខេត្តមណ្ឌលគិរី ៖ ស្លាប់០២នាក់ និងរងរបួស០7នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅលើដងផ្លូវជាតិលេខ៧៦A ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីយប់ ។


មន្ត្រីនគរបាលស្រុកកែវសីមា បានឱ្យដឹងថា ជនរងគ្រោះរួមមាន ៖ ១, ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ (ស្លាប់) និង២, ឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ ២០ឆ្នាំ(ស្លាប់) (អ្នកទាំងពីនាក់ខាងលើរស់នៅភូមិ ពុកឬស្សីលើ ឃុំពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល) ។ ចំណែកឯអ្នករងរបួស រួមមាន ៖ ៣, ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ៤, ឈ្មោះ គយ ធឺន ភេទស្រី អាយុ ៥៤ ជនជាតិខ្មែរ មុខរបរកសិករ ។ ៥, ឈ្មោះ ធែល គីមលី ភេទស្រី អាយុ៥១ ជនជាតិខ្មែរ មុខរបរកសិករ ។ ៦,ឈ្មោះ បូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ធ្ងន់) ។ ៧,ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ជនជាតិខ្មែរមុខរបរកសិករ (ធ្ងន់) ។ ៨, ឈ្មោះ ភូគ ធី អាយុ ៥៨ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) (ជនរងគ្រោះទាំង០៧នាក់ ខាងលើរស់នៅ ភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល) ។ ៩, ឈ្មោះ សៀង សុ ភា ភេទប្រុស អាយុ ៣៧ ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) ១០.អ្នកបើកបរ បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។ រថយន្តម៉ាក់ហ៊ីយ៉ុនដាយ ពាក់ផ្លាកលេខភ្នំពេញ 3A – 1631 ពណ៌ស។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានរថយន្តមណ្ឌលសុខភាពអូរអាម បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុបញ្ញា ៕

មតិរបស់អ្នក