(ខេត្ដក្រចេះ) ៖ កម្លាំងនគរបាលល្បាតអធិការស្រុកព្រែកប្រសព្វ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រោមការដឹកនាំដោយលោកអធិការ នៅយប់ថ្ងៃទី២ ខែសីហា បានធ្វើការចាប់ឃាត់ខ្លួនមនុស្ស២នាក់ និងរថយន្តកូរេ១គ្រឿង ពាក់ព័ន្ឋនិងករណីលួចក្របី។

អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ចាន់ សុផល្លារ បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន ៖ ១-ឈ្មោះ យឺត ពឹង ហៅខ្លា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិកន្រ្តីង ឃុំអូរឬស្សី ក្រុងក្រចេះ។ ២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំស្រុកស្នួល ខេត្តក្រចេះ។

កាលយប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ជនទាំងពីរខាងលើបានលួចក្របីញីចំនួន០៣ក្បាលពីចំណុចស្រែថ្មី ក្រោយភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងត្រូវស្រាវជ្រាវចាប់ខ្លួនបានមកវិញក្រោយពួកគេធ្វើសកម្មភាពបានមួយថ្ងៃ៕

មតិរបស់អ្នក