ខេត្តព្រះសីហនុ៖ ថ្ងៃបង្ហើយពិធីបុណ្យសមុទ្រដែលរៀបចំនៅខេត្តកែប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ ខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍ទៅកំសាន្តតាមកោះនានា សរុបជាង ១ពាន់នាក់ (១២៥៦នាក់) ស្រី៧១៦នាក់ ក្នុងនោះមានទេសចរណ៍ ខ្មែរ ២៩១នាក់ ស្រី១៣៧នាក់បរទេស ៩៦៥នាក់ ស្រី ៥៧៩នាក់។នេះបើយោងតាម នាយការិយាល័យនគរបាលទេសចរណ៍។
លោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ស្នងការខេត្តព្រះសីហនុបានបញ្ជាឲ្យកងកម្លាំងនគរបាលទេសចរណ៍ និង នគរបាលចរាចរណ៍ផ្លូវទឹកមានការប្រុយប្រយ័ត្នខ្ពស់ ហើយតាមដានកត់ត្រាទិន្នន័យភ្ញៀវធ្វើដំណើរកំសាន្តតាមសមុទ្រ ត្រូវកត់ត្រាឲ្យបានច្បាស់លាស់ នៅតាមគោលដៅដើមទីផែដឹកជញ្ជូនភ្ញៀវ ដើម្បីបង្ការហានិភ័យ ផ្សេងៗដែលអាចកើតឡើង៕
មតិរបស់អ្នក