កម្មវិធីរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air នេះ បានធ្វើឱ្យអ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើជើងហោះហើរពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុង Dalat ប្រទេសវៀតណាម។ ការបង្ហាញម៉ូដប៊ីគីនីរបស់ស្រីស្អាតវៀតណាមនេះ បានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ ដោយនារីស្អាតៗជាច្រើននាក់ ស្លៀកឈុតប៊ីគីនី មករាំពត់ពេនតាមចង្វាក់ម៉ូដែល ក្បែរៗខ្លួនភ្ញៀវយន្ដហោះ។
ក្នុងឱកាសបើកដំណើរការជើងហោះហើរថ្មី ដាឡាត់ - បាងកក ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air សម្រេចចិត្តយកស្រីស្អាតសាច់សខ្ចី ស្លៀកឈុតប៊ីគីនី អមជាមួយការរចនាផ្កាដ៏ស្រស់ស្អាត មកដើរបង្ហាញម៉ូដ នៅលើជើងហោះហើរ ដើម្បីបង្កើតបរិយាកាសរីករាយដល់អ្នកដំណើរ ក៏ដូចជាអតិថិជនរបស់ VietJet Air ។
មតិរបស់អ្នក