ភ្នំពេញ រថយន្ត៥៧០សេរីថ្មីមួយគ្រឿងត្រូវចោរគាស់កញ្ចក់លួចអស់ទាំងសងខាងបន្ទាប់ពីម្ចាស់ចេញពីពិធីខួបកំណេីតក្នុងហាងមកវិញ

ហេតុការណ៍នេះកេីតឡេីងនាវេលាម៉ោង 9:45 នាទី ថ្ងៃទី02 ឧសភា 2022 សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមបណ្តោយផ្លូវ 204 កែង 257 ត្រង់ចំណុចហាងផឹកសុី យីហោ កន្លែងចាស់។

តាមប្រភពពីម្ចាស់រថយន្តបានរៀបរាប់អោយដឹងថា
កាលពីវេលាកេីតហេតុខាងលេីគាត់រួមជាមួយនិងគ្រួសាររួមជាមួយមិត្តភក្រ្ក័បានមកចូលរួមពិធីខួបកំណេីតដោយធ្វីដំណេីរតាមរថយន្ត ៥៧០ ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខ ភ្នំពេញ2Q 1628 លុះមកដល់ហាងយីហោ កន្លែងចាស់ដែលជាទីតាំងរៀបចំពិធីខួបកំណេីតក៏មានសន្តិសុខហាងបានអោយរថយន្តឈប់តាមបណ្តោយផ្លូវ 204 ក្បែហាង។
បន្ទិចក្រោយមកម្ចាស់រថយន្តបានចេញពីហាងមកវិញស្រាប់តែប្រទះឃេីញរថយន្តត្រូវចោរលួចគាស់កញ្ចក់បាត់ទាំងសងខាងបង្ករការឆោឡោនិងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី៣ ដោយសម្ថកិច្ចអោយភាគីម្ចាស់រថយន្តនិងភាគីហាងចរចារគ្នារួចក៏ត្រលប់ទៅផ្ទះរាងខ្លួន។

លុះដល់ថ្ងៃទី03 ឧសភាភាគីម្ចាស់រថយន្តបានមកកាន់ទីតាំងហាងម្តងទៀតដោយសូមនមពរនាក់សារព៍ត៌មានជួយផ្សព្វផ្សាយដោយសារភាគីហាងសងសំណងគាត់តែ50ដុល្លាប៉ុនោះធ្វេីអោយម្ចាស់រថយន្តមិនសុខចិត្តព្រោះតាមការអះអាងកញ្ចក់រថយន្តទាំងសងខាងនេះមានតំលៃដល់ទៅជិត២០០០ដុល្លាឯណោះធ្វេីអោយគាត់មិនអាចទទួលយកបាន។

នៅចំពោះមុខនាក់សារព៍ត៌មានជាច្រេីនអង្គភាពម្ចាស់រថយន្តសូមនមពរសម្ថកិច្ចមេត្តាពន្លឿនក្នុងការចាប់ជនស្ស័យនិងសូមម្ចាស់ហាងជួយដោះស្រាយសំណងជូនគាត់សមរម្យផង៕

មតិរបស់អ្នក