ភ្នំពេញ:យុវតីម្នាក់បានរងរបួសស្រាលភ័យអង្គុយយំបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបរងការខូចខាត និងម្ចាស់រថយន្តទាសំណងរហូតដល់៥មុឺនដុល្លា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២នឹង១៥រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួនក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីយុវតីបានឲ្យដឹងថាមុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1HL-9890
ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតខណៈមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលបុករថយន្ត
ម៉ាក TOYOTA HiLux revoពណ៌ស គ្មានស្លាកលេខ បើកបរដោយស្រ្តីចំណាស់ម្នាក់បើកតាមផ្លូវបេតុងទិសដៅពីជើងមកត្បូងបណ្ដាលអោយបែកកញ្ចក់មើលក្រោយនឹងខូចខាតទ្វាមុខខាងស្ដាំ ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ចំណែកយុវតីរបួសស្រាល ក្រោយមកដោយភាគីខាងរថយន្តបានទានសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារដោយលើកហេតុផលថារថយន្តគាត់ទើបទិញមកថ្មីមិនទាន់បានចាប់ស្លាកលេខផង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុទុកពេលអោយតំណាងភាគីខាងម៉ូតូចរចាជាមួយភាគីរថយន្តបានចុះមកនៅ៤ពាន់ដុល្លា តែភាគីខាងម៉ូតូមានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តក៏ព្រមទទួលសំណងត្រឹម១០០ដុល្លាររួចក៏ហែកលុយចោលភ្លាមនៅកន្លែងកើតហេតុបញ្ចប់រឿងទាំងមិនសប្បាយចិត្ត រួចក៏បេីករថយន្តចេញទៅបាត់

ចំពោះហេតុការណ៍នេះបានធ្វេីអោយមហាជនសម្តែងការហួសចិត្តគ្រប់គ្នាថាបេីគង់ហែកចោលដដែលម្តេចក៏មិនធ្វេីបុណ្យអនុគ្រោះអោយគ្នាតែម្តងទៅនិងបានលាន់មាត់គ្រប់គ្នាថានេះបានជានាក់មានជាន់ថ្មីមែន៕

មតិរបស់អ្នក