ភ្នំពេញ ម្តាយមីងចិត្តសាហាវវាយដំក្មេងប្រុសជាក្មួយអាយុ៥ឆ្នាំរបួសពេញខ្លួនយ៉ាងសាហាវដូចសត្វធាតុបង្ករការភ្ញាក់ផ្អេីលដល់សម្ថកិច្ចចុះអន្តរាគមន៍ព្រោងព្រាត។

ហេតុការណ៍នេះកេីតឡេីងវេលាម៉ោង9:35នាទីថ្ងៃទៅ 2 ឧសភា 2022 តាមបណ្តោយផ្លូវរថភ្លេីង ត្រង់ចំណុចផ្ទះជួលមួយកន្លែង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមប្រភពពីប្រជាពលរដ្ធបានអោយដឹងថាក្មេងប្រុសរងគ្រោះខាងលេី មានឈ្មោះ ទី អាយុ5 ឆ្នាំ ជនជាតិវៀតណាម ចំណែកស្រ្តីជាម្តាយមីងខាងលេីមានឈ្មោះ ភូ ជនជាតិវៀតណាម។
ប្រភពខាងលេីដដែលបានបន្តថាក្មេងប្រុសខាងលេីបានមកស្នាក់នៅជាមួយម្តាយមីងខាងលេីប្រហែល១ឆ្នាំហេីយដោយឪពុកម្តាយបង្កេីយរស់នៅប្រទេសវៀតណាម។
គាតបានបន្តទៀតថាស្រ្តីខាងលេីតែងតែផឹកស្រាស្រវឹងហេីយវាយដំធ្វេីទារុណកម្មលេីក្មេងប្រុសខាងលេីស្ទេីតែរៀងរាល់ថ្ងៃលុះដល់វេលាកេីតហេតុខាងលេីស្រ្តីជាម្តាយមីបានវាយធ្វេីបាបក្មេងប្រុសនោះទៀតដោយប្រីច្រវ៉ាក់និងទាត់បណ្តាលអោយក្មេងប្រុសរងគ្រោះចេញឈាមតាមច្រមុះនិងមាត់យ៉ាងធ្ងន់ធ្ងរឃេីញដូចនេះប្រជាពលរដ្ធដែលនៅក្បែនោះបានចូលទៅជួយសង្រ្គោះនិងរាយការណ៍ជួនសម្ថកិច្ច។ក្រោយកេីតហេតុសម្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុនិងបាននាំក្មេងរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលបឹងកក់ទី២សំរាកបណ្តោះអាសន្នសិនចំណែកស្រ្តីជាម្តាតមីងសម្ថកិច្ចនិងនាំយកទៅណែនាំនិងធ្វេីកិច្ចសន្យាមិនអោយព្រព្រឹត្តអំពេីហិង្សាទៀតទេ៕

មតិរបស់អ្នក