បេក្ខភាព The Voice Kids Cambodia មក ពី ខេត្ត បាត់ដំបង ពេជ្រ ថៃ បាន ជាប់ វគ្គ The Battle ឡើង វគ្គ បន្ត ហើយ បន្ទាប់ ពី បក ស្រាយ បទ ចម្រៀង “ស៊ូ ឃ្លាត” បាន យ៉ាង ល្អ លើស បេក្ខជន ២ នាក់ ផ្សេង ទៀត ដោយ មាន ការ ជ្រើស រើស ពី តារាចម្រៀង ព្រាប សុវត្ថិ។

គួររំលឹកផងដែរនូវប្រវត្តិ ពេជ្រ ថៃ ត្រូវ ឪពុក ម្ដាយ ទៅ ធ្វើការ នៅ ប្រទេស ថៃ ចោល បាត់ ហើយ ឪពុក នោះ មាន ឈ្មោះ ពេជ្រ ទើប មាន កូន ដាក់ ឈ្មោះ ពេជ្រ ថៃ ដើម្បី រំឭក ពី ជីវិត តស៊ូ។ លោក យាយ ហូ ហុម ដែល មាន អាយុ៧៧ឆ្នាំ ទៅ ហើយ និង កំពុង រស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្ត បាត់ ដំបង គឺ ជា ជីដូន បង្កើត របស់ កុមារ ពេជ្រ ថៃ ហើយ ក៏ ជា អ្នក ចិញ្ចឹម បី បាច់ ថែរក្សា កុមារ នេះ ឲ្យ ធំ ដឹង ក្ដី រហូត បាន ចូល ប្រឡង ចម្រៀង កម្មវិធី លំដាប់ ថ្នាក់ ពិភពលោក The Voice Kids Cambodia។

មតិរបស់អ្នក