វេលាម៉ោង៣ៈ០០ទៀបភ្លឺ នាថ្ងៃទី ១៧ ខែ កញ្ញា ២០១៧ មានហេតុការណ៍ដ៏គួរឲ្សង្វេគជាពន់ពេកមួយ ដោយប្ដីប្រពន្ធពីរនាក់ដឹកគ្នាទៅស្រុក ក៏បានជួបគ្រោះថ្នាក់ចររាចរណ៍ ស្លាប់ទាំងពីរនាក់។

ហេតុការណ៍ដ៍គួរឲ្យសង្វេគនេះ កើតឡើងនៅភូមិកំពង់អំពឹល ស្រុកកំពង់អំពឹលខេត្តព្រៃវែង វេលាម៉ោង៣ទៀបភ្លឺ។

តាមប្រភពព័ត៌មានពី Oun Ct ដែលជាអ្នកបានឃើញហេតុការណ៍ បានឲ្យដឹងថាជនរងគ្រោះថ្នាក់ដល់ជីវិតទាំងពីរនេះ នៅមិនទាន់ដឹងច្បាស់ពីសាច់ញាតិរបស់ពួកគាត់នៅឡើយទេ។ ដូច្នេះសូមបងប្អូនមេត្តាជួយ Share ដើម្បីឲ្យសាច់ញាតិសពប្ដីប្រពន្ធគាត់បានដឹងផង៕

មតិរបស់អ្នក