ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនឹងជនជាតិចិនប្តុសស្រី ២ នាក់ទៀតបើករថយន្តPRADO មួយគ្រឿងបត់ឆ្លងផ្លូវលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយប្រុសស្រី២នាក់កំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ១០នាទីយប់ថ្ងៃទី ១០ខែកុម្ភះ ឆ្នាំ ២០២២ នៅចំណុចមុខសាលាភូមិន្ទភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ដិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងជនជាតិចិនប្រុសស្រី២នាក់ទៀត បើករថយន្តម៉ាកPRADO មួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2M-1118ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបាទបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកM-T ISពណ៌ខៀវស្លាកលេខភ្នំពេញ1IW-1109បើកបរដោ យុវជនម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ជាបងថ្លៃ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីចំហៀងខ្ទាតទៅអៀបចិញ្ចើមផ្លូវបណ្តលឲ្យស្ត្រីអ្នករួមដំណើរពីក្រោយរងរងបួសធ្ងន់ចំណែកយុវជនជាអ្នកបើកបររងរបួសស្រាល។ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិរបស់អ្នក