ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកRAV4មួយគ្រឿងលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកបញ្ច្រាស់ផ្លូវជ្រុលទៅបុកទម្លុះរបងដែកក្រុមហ៊ុនលក់រថយន្ដCHEVROLET បាក់អស់ចំនួនពីរផ្ទាំងនិងខូតខាតរថយន្តក្រុមហ៊នមួយគ្រឿង ចំណែករថយន្តបង្កទៅមុខលែងរួចនឹងម្ចាស់រថយន្តរបួសបែកក្បាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ខែមករាឆ្នាំ ២០២២ នៅផ្លូវសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកRAV4ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2F-2096ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតលុះមកចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកខាងឆ្វេងដៃបញ្ច្រាស់ផ្លូវទៅបុកទម្លុះរបងដែកក្រុមហ៊ុនលក់រថយន្តCHEVROLET ពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរផ្ទាំង ហើយរថយន្តបង្កបានបន្តទៅបុករថយន្តរបស់ក្រុមហ៊ុនមួយគ្រឿង ម៉ាកCHEVROLET ពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-1538បណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយ រីឯងរថយន្តបង្កទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ នឹងបណ្ដាលឲ្យម្ចាស់រថយន្តរងរបួសបែកក្បាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ នឹងមានខាងចំណាងភាគីរថយន្តបង្កបានមកដល់កបន្ទាប់មកសមត្ថកិច្ចបានឲ្យតំណាងខាងរថយន្តបង្កធ្វើការសម្របសម្រួលជាមួយតំក្រុមហ៊ុននៅនិងកន្លែងកើតហេតុ៕

មតិរបស់អ្នក