ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តឡិចស៊ីស NX200T ក្នុងល្បឿនលឿនបួងចង្កូតចូលបុរីមិនទាន់ជ្រុលបុកចូលសួនច្បារឡេីងលេីដុំថ្មជាប់ក្លោងទ្វាបុរីបណ្តាលឲ្យបាស់ជេីងម្ខាង។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខក្លោងទ្វារបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកឡិចស៊ីសNX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-9988 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់មុខក្លោងទ្វារបុរីពិភពថ្មីក៍បួងចង្កូតបត់ស្តាំចូល បូរី តែដោយបួងមិនទាន់ក៏ជ្រុលបុកចូលសួនច្បារឡេីងលេីដុំថ្មធំមួយជាប់ក្លោងទ្វារបុរីបណ្តាលឲ្យបាស់ជេីងម្ខាងច្រង៉ាង សំណាងមិនមានអ្នករងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយម្ចាស់រថយន្តបានធ្វេីការចរចារជាមួយម្ចាស់បុរីសងនូវថ្លៃខូចខាតដេីម្បីបញ្ចប់រឿងនិងស្ទូចរថយន្តទៅជួសជុលខ្លួនឯង៕

មតិរបស់អ្នក