ភ្នំពេញ: បុរសសម្នាក់ជិះម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចសុីស rx300 មួយគ្រឿង ខណៈម្ចាស់ចតស្ងៀមនៅមុខផ្ទះបណ្ដាលឲ្យដួលបោកនៅខ្នុររងរបួសធ្ងន់។

ហេតការនេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៤ ខែមករាឆ្នាំ២០២២ នៅចំណុចមុខផ្ទះបោកអ៊ុតមួយកន្លែង តាមបណ្ដោយផ្លូវបេតុងអាកាសខ្ញុំ ភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE-6731ដឹកផ្លែស្វាយ ដោយធ្វើដំណើរទៅដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្តឡិចស៊ីស rx300 មួយគ្រឿងម្ចាស់ចតស្ងៀមនៅមុខផ្ទះចំកាងក្រោយចំហៀងខាហស្តាំ ពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ភ្លាមនោះគេឃើញម៉ូតូមួយគ្រឿងបានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិរបស់អ្នក