ទី១ ពុទ្ធគុណ

នមោតាស្ស ភគវតោ អរហតោ សម្មា សម្ពុទ្ធស្ស

(៣ចប់) (ក្រាបថ្វាយបង្គំម្តង)

ឥតិបិសោ ភគវា អរហំ សម្មា សម្ពុទ្ធោ វិជ្ជាចរណ សម្បន្នោ សុគតោ លោ.កវិទូ អនុត្តរោ បុរិសទម្ម សារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ តំ អរហា ទិគុ.ណសំយុត្តំ ពុទ្ធំ សិរសា នមាមិ តញ្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ។

ទី២ ធម្មគុណ

ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបសិ្សកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ តំស្វាក្ខាតា ទិគុ.ណសំយុត្តំ ធម្មំ សិរសា  មាមិ តញ្ចធម្មំ ឥមេហិ សក្ការេហិ អភិ បូជយាមិ។

ទី៣ សង្ឃគុណ

សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ សមី ចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិស បុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញកេ្ខត្តំ លោ.កស្សាតិ តំ សុបដិបន្នា ទិគុ.ណសំ យុត្តំ សង្ឃំ សិរសា នមាមិ តញ្ច សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ។

ទី៤ ធម៌មនស្សការសុំសេចក្ដីសុខ

ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្ត យំ យំ បញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេ.ន ហតន្តរាយោ។

ខ្ញុំសូមនមស្សការ               លើកហត្ថាឱនសិរសី

បង្គំគុណទាំងបី                  ខ្ពស់លើសលុបត្រៃលោកា

សូមបុណ្យកងកុសល          ឱយបានដល់យើងខ្ញុំណា

ពេញពោរស្មើធារា              ដូចជលសាធំទួលាយ

សូមឱយកំចាត់បង់             អពមង្គលទាំងឡាយ

ឲ្យចៀសចេញចាក់ឆ្ងាយ    ​  ក្តីអន្តរាយកុំបីមាន

ដោយកម្លាំងអានុភាព         បុញ្ញលាភជាប្រធាន

កងបុញ្ញរាសីមាន               សូមបានក្សាន្តកុំមានមោះ

ដោយគុណនមស្សការ        ត្រៃរតនាប្រសើរខ្ពស់

សូមអានិសង្ឃនោះ           ដាក់ដល់ឋាននិព្វានហោង។

 

ទី៥ វន្ទាចំពោះព្រះបរមចេតិយ

វន្ទាមិចេតិយំ សព្វំ សព្វ ឋានេសុ បតិដ្ឋិតំ សារីរិកធាតុ មហាពោធិ ពុទ្ធរូបំ សកលំ សទា។

ខ្ញុំសូមថ្វាយបង្គំ               ឆ្ពោះព្រះបរមមចេតិយ៍

ព្រមទាំងព្រះសារី            រិកធាតុនៃព្រះពុទ្ធ

និងមហាពោធិព្រឹក្ស        ដែលគួរនឹកដោយលំអុត

លំអោនចិត្តបរិសុទ្ធ         លើកកំបង់អញ្ជលី

និងព្រះពុទ្ធរូប              តំណាងអង្គព្រះមុនី

ដែលស្ថិតនៅគ្រប់ទី      ស្ថាននានានោះទាំងអស់

ដោយតេជៈនៃគុណ      ព្រះមានបុណ្យប្រសើរខ្ពស់

ដែលតែងតែរំលោះ      រំដោះទុក្ខភ័យអន្តរាយ

សូមឱយខ្ញុំបានសុខ      ឃ្លាតចាកផុតផងទាំងឡាយ

សត្រូវទោះជិតឆ្ងាយ     សូមឱយក្លាយមកជាមិត្ត

សូមទាន់ព្រះអរី          យមេត្រីយថ្លៃវិសិដ្ឋ

សូមបានឃើញធម៌ពិត   សមដូចចិត្តប្រាថ្នាហោង។

(ចប់ធម៌នមស្សការសង្ខេប)

ធម៌ឧទ្ទិសផលបន្ទាប់ពីព្រះសង្ឃស្វាធ្យាយរួច

ទានដែលខ្ញុំបានធ្វើហើយ      ព្រះគុណណ្ហើយសូមសច្ចា

ឧទ្ទិសផលនេះណា            ជូនមាតាបិតាខ្ញុំ

ជីដូននិងជីតា                  គ្រូអាចារ្យទាំងតូចធំ

ញាតិមិត្តគ្រប់និគម            មកជួបជុំទទួលផល

ដែលកូនចៅបានធ្វើ           នូវអំពើជាកុសល

សូមទានឲ្យបានដល់          ទោះមណ្ឌលឆ្ងាយយ៉ាងណា

កុសលទាំងអស់ហ្នឹង          សូមទីពឹងហ្នឹងទេព្ដា

សូមមានចិត្តមេត្តា             នាំផលាទាំងអស់នេះ     

ទៅជូនឲ្យខ្ញុំផង                ដូចបំណងកុំបីធ្វេស

កូនចៅនៅឯនេះ               មិនប្រហែសបញ្ជូនមក

សូមមានចិត្តរីករាយ          ដោយសប្បាយទទួលយក

កូនចៅបានលៃលក          បញ្ជូនមកលោកគ្រប់គ្នា

ដើម្បីសោយផលទាន       សូមឲ្យបាននូវសុខជា

កូនចៅទាំងអស់គ្នា           បានបូជាជូនទៅហោង។

 

ធម៌យំកិញ្ចិ ឧទ្ទិសផល

យំ កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម កយេន វាចា មនសា ទិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុតេ យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ ច តត្ថ នជានន្តិ ទេវាគន្ត្វា និវេទយុំ សព្វេ លោកម្ហិ យេ សត្តា ជិវន្តាហារហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ។

មតិរបស់អ្នក