(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាផ្នែកវាយសី នៃការប្រកួតកីឡាមហាជនដណ្តើម «ពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឆ្នាំ២០២១» ដើម្បីអបអរសាទរថ្ងៃបុណ្យទិវាជ័យជម្នះជាតិ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២២) ដែលធ្វើឡើងនៅក្លឹបវាយសីស្តេចកន នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ។
នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអបអរសាទរចំពោះជ័យលាភី ដល់ក្រុមជ័យលាភី ដែលបានខិតខំប្រកួតប្រជែងលើប្រភេទកីឡាមួយនេះ ដែលជាចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងខេត្ត ពិសេសចំរាញ់យកគុណភាពកីឡាករទៅកាន់ថ្នាក់ជាតិ។


លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តថា តាមរយៈការប្រកួតប្រជែង បានឆ្លុះបញ្ចាំងនូវការចូលរួមលើកកម្ពស់វិស័យកីឡា ឱ្យមានការវិវឌ្ឍឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងបង្កើតឱ្យមានកម្មវិធីវាយសីនេះបន្តទៅឆ្នាំក្រោយៗទៀត។


បើតាមលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថា តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេល០២ថ្ងៃ នៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២២ ជាលទ្ធផលប្រភេទកីឡាវាយសី អាយុ ៥០ឆ្នាំឡើង
*ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡា ឧកញ៉ា អាន ម៉ាឌី និងកញ្ញា ឡេង ដាវី មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបានពាន១ ទង់អនុស្សាវរីយ៍១ សម្ភារកីឡា ថវិកា និងម៉ូតូ១គ្រឿង
*ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡា ឧកញ៉ា ម៉ែន សុភក្តិ និងលោក ស៊ាន កុសល្យ មកពីក្លឹបវាយសីចំការកៅស៊ូជប់ ដោយទទួលបានទង់អនុស្សាវរីយ៍១ សម្ភារកីឡា និងថវិកា២,០០០,០០០ រៀល
*ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាលោក ជឹម ចាន់រិទ្ធ និងលោក អោម មុន្នី មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបាន ទង់អនុស្សាវរីយ៍១ សម្ភារកីឡា និងថវិកា ១,០០០,០០០ រៀល
សម្រាប់ប្រភេទកីឡាវាយសី ក្រោមអាយុ៥០ឆ្នាំ
*ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡា លោក ស៊ឹម ពិសី និងលោក អ៉ិត ឡេង មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ពាន១/ទង់អនុស្សាវរីយ៍១ សម្ភារកីឡា ថវិកា និងម៉ូតូ១គ្រឿង
*ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាលោក កែវ ចិន និងលោក ទិត្យ ប៊ុនឆៃ មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបានទង់អនុស្សាវរីយ៍១ សម្ភារកីឡា និងថវិកា២,០០០,០០០ រៀល
*ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡា លោក រ៉ន សូហ៊ាង និងលោក ជា វិចិត្រ មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ទង់អនុស្សាវរីយ៍១ សម្ភារកីឡា និងថវិកា១,០០០,០០០ រៀល៕

មតិរបស់អ្នក