(ភ្នំពេញ) ៖ ដោយយោងឃើញថា ទីតាំងបង្កប់លេងល្បែងខាងក្រោម នេះសង្កេតឃើញគេនាំគ្នាចាក់លុយរាប់រយ រាប់ពាន់ដុល្លារឯណោះ ដូច្នេះហើយធ្វើឲ្យពលរដ្ឋរស់នៅមានកង្វល់ និងការភ័យខ្លាចជាពិសេសបញ្ហា អសន្តិសុខ ដូចជា អំពើលួចឆក់ប្លន់ និងអំពើហឹង្សារផ្សេងៗ ម្យ៉ាងទៀតបច្ចុប្បន្ននេះពួកគាត់ភ័យខ្លាចឆ្លងរីករាលដាល់ជំងឺកូវីដ១៩ ចេញពីពួកអ្នកដែលមកលេងល្បែងស៊ីសងនៅទីកន្លែងនេះតែម្តង។


បើទោះបីចំណាត់ការលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាខណ្ឌក្ដី ប៉ុន្ដែផ្ទះទីតាំងអ៉ិនធើណេតមួយនេះ នៅតែបើកដុះស្លែយូជាងគេ ទោះបីរដូវកាលកូវីដក៏ដោយ។ ទីតាំងនៅ ខណ្ឌពោធិ៍សែនជ័យ មាន ដូចជា :
១ ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងស្ថិតនៅ ផ្លូវលេខ៣ បុរីភ្នំពេញសុខសាន្ត ជាប់ផ្ទះវីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ


២ ទីតាំងនៅ ខាងជើងសាលាគោកកញ្ជន់១០០មែត្រ សង្កាត់ចោមចៅ៍ទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣ ទីតាំងនៅ តាមបណ្តោយផ្លូវ ២០០៤ ទល់មុខហាងម៉ាស្សាអភិបាលខណ្ឌពោធិ៍សែនជ័យ សង្កាត់កាកាប
ទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ
៤ ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងចាក់បាល់ស្ថិតផ្លូវទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ


៥ ទីតាំងបង្កប់ល្បែងស៊ីសង ទូ ណែត ចាក់បាល់ ស្ថិតនៅ ផ្លូវទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៦ ទីតាំងបង្កប់ល្បែងស៊ីសង ទូ ណែត ស្ថិតនៅ ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៧ ទីតាំងបង្កប់ល្បែងស៊ីសង ទូ ណែត ស្ថិតនៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៨ ទីតាំងបង្កប់ល្បែងស៊ីសង ទូ ណែត ចាក់បាល់ ស្ថិតនៅ ភូមិគោកជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

មតិរបស់អ្នក