(ភ្នំពេញ) ៖ ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងស្ថិតនៅក្រោយសូនកុមារ ផ្លូវ ២០០៩ សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ បើកយ៉ាងអាណាធិបតេយ្យមិនមានសមត្ថកិច្ចចុះបង្ក្រាបទាល់តែសោះ។

យោងតាមប្រភពតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងអ៉ិនធើណេតមួយនេះមានមន្ដ្រីធំៗគ្រាក់ៗនៅពីក្រោយខ្នង ធ្វើឲ្យសមត្ថកិច្ចមានការខ្លាចញញើតមិនហ៊ានចុះបង្ក្រាបនោះទេ។ ចំណុចនេះហើយ ទើបសមត្ថកិច្ចមូលដ្ឋានមិនមានចំណាត់ការបង្ក្រាប ព្រោះខ្លាច បាត់បង់តួនាទី ទើបបណ្ដែត បណ្ដោយឲ្យលេងយ៉ាងអាណាធិបតេយ្យដុះស្លែនៅតំបន់នេះតែម្ដង។

ប្រភពពត័មានបានបន្តទៀតថាទីតាំងបង្កប់លេងល្បែងខាងលើនេះសង្កេតឃើញគេនាំគ្នាចាក់លុយរាប់រយ រាប់ពាន់ដុល្លារ

ឯណោះ ដូច្នេះហើយធ្វើឲ្យពលរដ្ឋរស់នៅមានកង្វល់ និងការភ័យខ្លាចជាពិសេសបញ្ហា អសន្តិសុខដូចជាអំពើលួចឆក់ប្លន់ និងអំពើហឹង្សារផ្សេងៗ ម្យ៉ាងទៀតបច្ចុប្បន្ននេះពួកគាត់ភ័យខ្លាចឆ្លងរីករាលដាល់ជំងឺ កូវីដ -១៩,, ចេញពីពួកអ្នកដែលមកលេងល្បែងស៊ីសងនៅទីកន្លែងនេះតែម្តង។

បើទោះបីចំណាត់ការលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាខណ្ឌក្ដី ប៉ុន្ដែទីតាំងអ៉ិនធើណេតមួយនេះ នៅតែបើកដុះស្លែយូជាងគេ ទោះបីរដូវកាលកូវីដក៏ដោយ។

ចាំមើលថា ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងមួយនេះ សមត្ថកិច្ចហ៊ានបង្ក្រាបដែរឬទេ? ប្រសិនបើមិនបង្ក្រាប អាចលាបសក្ការៈបាំងមុខ ឬក្លាចអំណាចអ្មកធំនៅពីក្រោយខ្នង?។

ប្រជាពលរដ្ឋ បានឃើញសភាពបែបនេះនាំគ្នាសំណូមពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជូនពិនិត្យ និងមានចំណាត់ការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប.!!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែដំណើរការបើកលេងកក្រឹកកក្រេងនៅភូមិខាងលើនេះផងទាន៕

\

 

មតិរបស់អ្នក