(ភ្នំពេញ) ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយលោកជំទាវឧកញ៉ា នឹម វណ្ណ: ដែលគ្រប់គ្នាបានស្គាល់ថា ជាកូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត នឹងជាស្ត្រីដ៏ឆ្នើម ដែលកំពុងកាន់កាប់មុខជំនួញជាច្រើនក្នុងដៃទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយកេរ្ត៍ឈ្មោះរបស់លោកជំទាវឧកញ៉ាមិនត្រឹមតែល្បីលើវិស័យជំនួញតែម្យ៉ាងនោះទេ ដោយមហាជនបាននឹងកំពុងកោតសរសើរចំពោះលោកជំទាវឧកញ៉ា ដែលកំពុងដើរតាមកន្លងធម៌របស់លោកឪពុក នឹម ច័ន្ទតារា និងអ្នកម្តាយ ហ៊ុន ស៊ីណាត ក្នុងសកម្មភាពការងារមនុស្សធម៌ជាញឹកញាប់រាប់មិនអស់ ហើយលោកជំទាវឧកញ៉ាតែងតែទទួលគ្រឿងឥសារ:យសជាបន្តបន្ទាប់ និងទទួលបានការកោតសរសើរពីមហាជនគ្រប់ស្រទាប់វណ្ណ:ផងដែរ។

ស្រាប់តែថ្មីៗនេះ Facebook Page របស់លោកជំទាវផ្ទាល់បានប្រត្តិកម្ម ដោយធ្វើការជូនដំណឹងផ្ទាល់ទៅកាន់លោកមេធាវី សួន កុសល ដែលលោកប្រើប្រាស់បណ្តាញសង្គម Facebook ឈ្មោះ (Soun Kosal) ដែលបានយកឈ្មោះក្រុមគ្រួសារលោកជំទាវទៅប្រើ។ បន្ទាប់ពីលោកជំទាវឧកញ៉ា បាន Post ក្នុងផេករួចមានអ្នកចូលទៅបញ្ចេញមតិជាច្រើន រួមទាំងចម្ងល់ ដែលស្ថិតក្នុងអាថកំបាំង នៅពីក្រោយផងដែរ ស្រាប់អ្នកម្តាយរបស់លោកជំទាវ បានចូលទៅស្រាយចម្ងល់ចំៗថា៖ គាត់ម្នាក់នេះធ្លាប់យកឈ្មោះខ្ញុំទៅប្រើក្នុងតុលាការ នឹងឈ្មោះថ្នាក់ដឹកនាំផ្សេងៗទៀត គាត់កាន់ក្តីអោយអ្នកណាកាន់ទៅ តែយកស្បែកខ្ញុំទៅបន្លាចគេ ទាំងដែលលោកជំទាវមិនដែលស្គាល់ទេ គ្រប់តុលាការបានប្រាប់មកខ្ញុំ។

ទន្ទឹមនឹងនេះផងដែរ លោកជំទាវសូមបញ្ជាក់ជូនមហាជនអោយបានជ្រាបថា៖ មេធាវីផ្ទាល់ខ្លួនរបស់លោកជំទាវគឺមានតែមេធាវី សាយ ស្រីច័ន្ទ និងមេធាវី ព្រុំ សុវណ្ណារ៉ា តែប៉ុណ្ណោះ។ ករណីនេះលោកជំទាវកំពុងអោយមេធាវីលោកជំទាវធ្វើការងារនេះយ៉ាងយកចិត្តទុក្ខដាក់បំផុត ប្រសិនបើរកឃើញថា បានកេងប្រយោជន៍ណាមួយ ឬធ្វើអោយប៉ះពាល់ដល់បងប្អូនណាដែលគ្នាមិនដឹងអី តាមរយះការយកឈ្មោះរបស់គ្រួសារលោកជំទាវទៅ កំឡាគេទៅអួតអាងតាមស្ថាប័នណាក៏ដោយ គឺគ្រួសារលោកជំទាវមិនលើកលែងអោយជាដាច់ខាត។

សព្វថ្ងៃលោកជំទាវដើរធ្វើតែបុណ្យទេ កុំសាងបាបដោយយកឈ្មោះលោកជំទាវទៅប្រើ ដោយអោយលោក សួន កុសល ក្រឡេកមើលករណីនៅកោះកុងជាគំរូ ហើយតាំងរត់ឆ្វេចឆ្វាចរកអ្នកអន្តរាគមន៍ ដើម្បីបានមកជួបខ្ញុំ ចង់ជូននេះជូននោះ ខ្ញុំមិនត្រូវការទេ ហើយខ្ញុំក៏គ្មានពេលជួបមនុស្សបែបលោកណឹងដែរ គ្រប់យ៉ាងគឺខ្ញុំប្រគល់អោយច្បាប់ធ្វើការ ហើយមានការអី ចង់ឆ្ងល់អីទាក់ទងទៅមេធាវីខ្ញុំផ្ទាល់ហើយខ្ញុំប្រាប់លោក សួន កុសល អោយហើយលោកក៏ដូចគ្នាដែរ ប្រយោជន៍លោកតែនាំអំពល់ទុកដល់ជនរងគ្រោះដល់ខ្ញុំដល់កូនខ្ញុំ ដល់មេធាវីខ្ញុំ ដែលម្នាក់ៗគេខំណាស់លោកទាំងឈឺទាំងជាស្ទើរតែរកពេលសម្រាកគ្មាន ម្យ៉ាងទៀតគ្រួសារប្រឹងរក្សាកេរ្ត៍ឈ្មោះកិត្តិយសណាស់លោក ដើម្បីទុកអោយក្មេងជំនាន់ក្រោយ។

ជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកូនក្មួយទាំងអស់ដែលបានផ្តល់ព័ត៌មាននេះមកអោយខ្ញុំ និងកូនខ្ញុំបានដឹង និងសូមគោរពជូនពរបងប្អូនទាំងអស់ទទួលបាននូវសុខភាពល្អ និងសុខសប្បាយគ្រប់ក្រុមគ្រួសារ និងកុំភ្លេចអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ៣ការពារ និង៣កុំ៕

មតិរបស់អ្នក