ភ្នំពេញ៖ ប្រភពច្បាស់ការណ៍ពីមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់បានឲ្យដឹងថា៖ ស្នងការរងខេត្តកំពតម្នាក់ទទួលផែនពន្លត់អគ្គិភ័យនិងអាវុធជាតិផ្ទុះ ឈ្មោះ អុឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវពណ៌ក្រហម) និងបក្ខពួក២នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះហុង គា ភេទប្រុស អាយុ៦១ ឆ្នាំ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនជិត២គីឡូក្រាម ។

ប្រភពដដែលបានឱ្យដឹងទៀតថា៖ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ) ៕

មតិរបស់អ្នក