ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងទឺន័របុកជាមួយម៉ូតូ បណ្តាលឲ្យឆេះរថយន្តកុងទឺន័រមួយគ្រឿង ហើយ កម្លាំងការិយាល័យ អគ្គិភ័យបានចេញរថយន្ត ០២គ្រឿង ដើម្បីបាញ់ទប់ស្កាត់កុំឲ្យរាលដាល ។

នគរបាលផ្នែកពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យឆាបឆេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចចំណោទអូរត្រាវ ដែលឆាប់ឆេះ បណ្តាលមកពីរថយន្តកុងតឺន័របុកប៉ះជាមួយម៉ូតូ បង្កជាអគ្គិភ័យ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

សម្ថកិច្ចបានបញ្ជាក់ថា៖ជនរងគ្រោះភាគីខាងម៉ូតូបានរងរបួសត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគី តាកុងរថយន្តកុងតឺន័របានរត់គេចខ្លួន។ជាលទ្ធផលករណីនេះពន្លត់ជាស្ថាពរនៅម៉ោង៩និង០០យប់ ៕

មតិរបស់អ្នក