ភ្នំពេញ ៖ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បុរសម្នាក់បានទារលុយពីអ្នកជំពាក់ចំនួន១ម៉ឺនរៀលមិនបាន ថែមទាំងត្រូវអ្នកជំពាក់លុយកាប់៣កាំបិតចំខ្នងបណ្ដាលឲ្យរងរបួសធ្ងន់ ។
ជនរងគ្រោះមានឈ្មោះ សុខ កា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបបរត់តុការ ស្នាក់នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ រីឯជនបង្កមានឈ្មោះ ពៅ អាយុជាង២០ឆ្នាំ មុខរបបមិនពិតប្រាកដ ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅទាលុយពីជនដៃដល់ចំនួន១ម៉ឺនរៀល តែជនបង្កគ្មាន លុយឲ្យទេថែមទាំងទាស់សម្ដីគ្នារហូតទាញកាំបិតកាប់មកលើជនរងគ្រោះពីក្រោយខ្នង៣កាំបិត បណ្ដាលឲ្យហូរឈាមពេញខ្លួនរងរបួសធ្ងន់ បន្ទាប់មកជនដៃដល់គេចខ្លួនបាត់ស្រមោល៕

មតិរបស់អ្នក