ស្ទឹងត្រែង ៖ សមត្ថកិច្ចនគរបាល BLO សារការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការ ដ្ឋានខេត្តស្ទឹងត្រែងបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយបទខ្លួនបានជនជាតិឡាវម្នាក់ជាមួយកញ្ចប់ថ្នាំញៀនចំនួន 3ដុំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១០និង៣០នាទី ចំណុចស្ពានទីពីរ ភូមិអូរស្វាយឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោផិតសាម៉នណយ អាយុ២៩ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិហាតស៊ូខូន ស្រុកខូង ខេត្តចំប៉ាស័ក ប្រទេសឡាវវត្តិតាង មេតំហ្វេតាមុឺនចំនួនបីដុំ ប្រហែលបីគីឡូក្រាម ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀននៅនេះសមត្ថកិច្ចក៏បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធីច្បាប់៕

មតិរបស់អ្នក