ភ្នំពេញៈ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការថ្មីក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ សែនសុខរាជធានីភ្នំពេញនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧ព្រឹក ត្រូវបានលើកពេល។ ចំពោះកាលបរិច្ឆេទថ្មីក្រសួងនឹងជម្រាបជូននៅពេលក្រោយ នេះបើ យោងតាមការឱ្យដំណឹងតាមរយៈលិខិតលេខ៧៣៣ ដនស ចុះថ្ងៃទី២២ខែមីនា ឆ្នាំ២០២១។

តាមការគ្រោងទុកអគារទីស្តីការថ្មី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ស្ថិត នៅភូមិអន្លង់ក្ងានសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ត្រូវ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅ ថ្ងៃទី៤ខែមេសាឆ្នាំ២០២១ តែ ដោយសារជម្ងឺកូវីដ-១៩លុកលុយ ធ្វើឱ្យពិធីនេះលើកពេល តែមន្ត្រីរបស់ក្រសួងនេះ បានរើចេញពីទីតាំងចាស់មកធ្វើការនៅអគារទីស្តីការថ្មីនេះទាំងអស់ហើយ តាំងពីថ្ងៃទី១៥ខែមីនា។
ទីស្តីការថ្មី របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចាប់ផ្តើម សាងសង់ជាផ្លូវការកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់នៅលើទីតាំងដីឡូត៍លេខ២០០៥ ផ្លូវ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

យោងតាមការផ្សាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីដើមឆ្នាំ២០២០ បានបង្ហាញឱ្យឃើញថា អគារទីស្តីការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីចាប់ផ្តើមសាងសង់លើទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩.៣៨៩ ម៉ែត្រក្រឡានិងក្រឡា ផ្ទៃប្រើប្រាស់សរុបប្រមាណ២៦.៥៦៧ម៉ែត្រក្រឡាមានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣ ភាគរយ។

អគារនេះមានចំណតរថយន្តប្រមាណ៤៥០កន្លែងដែលអគារក្រសួងដន ស សព្វថៃ្ង (ទីស្តីការចាស់) ខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ សាល បដិ សណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្ត្រីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាល ប្រជុំតូចៗមាន ៣០០នាក់១៥០នាក់និងសាលសន្និបាតចំណុះ ១.៥៨៤នាក់កន្លែង តម្កល់ឯកសារសុរិយោដី និង រដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំ ណង់បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណា ល័យ កន្លែងកីឡា។

អគារទីស្តីការក្រសួងថ្មីនេះ មានរចនាបថខ្មែរលម្អ ដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ។ដោយឡែកប្លង់បាត មានលម្ហសួនក្នុងអគារ ។ សំណង់នេះជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរនិងទម្រង់ស្ថាបត្យកម្មខ្មែរក្នុងសមយ័តេជោ ដែលបងា្ហញពីសន្តិភាព ស្ថិរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឱ្យរស់ឡើងវិញ៕

មតិរបស់អ្នក