ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ដេីម្បីទប់ស្ដាត់ ព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «យោងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាម គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍-២០ កុម្ភៈ ២០២១ ក្រសួងការងារ សម្រេចផ្អាកដំណើរការបណ្តុះបណ្តាលទាំងអស់នៅតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។
ក្រសួងការងារ បញ្ជាក់ថា គ្រប់គ្រឹះស្ថានអាចបន្តដំណើរការបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាល ពីចម្ងាយ ឬអនឡាញ (ONLINE)៕

មតិរបស់អ្នក