សៀមរាបៈ សង្កាត់គោកចកយើង មានភាពស្ងប់ស្ងាត់ ។អាជីវករជុំវិញផ្សារដើមក្រឡាញ់ នៅបន្តលក់ដូរតាមធម្មតា តែមិនសូវអ៊ូអរដូចមុន។ សង្កេតឃើញថាប្រជាពលរដ្ឋក្នុងសង្កាត់មួយចំនួនបានរៀបចំការបង្ការ និងចូលរួមទប់ស្កាត់បានល្អ ។ខ្លះទៀត ក៏នៅមិនទាន់យល់ច្បាស់ពីហានិភ័យ។ នេះបើតាមការការបញ្ជាក់របស់លោកទៀ សីហា អភិបាលខេត្តសៀមរាបនៅម៉ោង១០យប់ថ្ងៃទី២១ ខែមីនានេះ។

លោកបានបន្តថា ចំណែកភូមិគោកត្នោត បានបិទជាបណ្តោះអាសន្ន សូមបងប្អូនមេត្តាយោគយល់ ដោយផ្អាកការធ្វើដំណើរមួយរយះសិន រងចាំការតាមដានលទ្ធផលពី មន្ទីរសុខាភិបាលខេត្តយើង។ ចំពោះប្រជាជនក្នុងខេត្ត សូមរក្សាការពារ ថែរក្សាសុខភាពខ្លួនអោយបានល្អ បើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះក្នុងពេលនេះ។
លោកបន្តថាសូមអនុវត្ត ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល។៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕

មតិរបស់អ្នក