( ខេត្តកណ្ដាល ) . ស្រុកល្វាឯម ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៩.៥៧នាទី ចំណុចផ្លូវបេតុង ភូមិព្រែតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនសង្ស័យមានចំនួន០២នាក់ (ឃាត់ខ្លួន) ១-ឈ្មោះសុង ថារ៉ូ ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និសិ្សតទីលំនៅភូមិព្រែតាអុងទី ២.ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ ២-ឈ្មោះ នី រតនា ភេទប្រុស អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កម្មករលក់ទឹកសុទ្ធ​ ទីលំនៅភូមិព្រែតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ICE) ចំនួន ០៦កញ្ចប់តូច,ម៉ូតូម៉ាកC១២៥ សេរី២0១៦ពណ៌ខ្មៅ ចំនួន០១គ្រឿង ស្លាកលេខ ភ្នំពេញ ១FW-៤៣៥៧។
មូលហេតុ . ដោយមានការតាមដាន និងដាក់កម្លាំងដើម្បីឃ្លាំមើលសកម្មភាពមុខសញ្ញាហើយកម្លាំងយើងបានផ្តល់ពត៌មាននៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងធ្វើការពួនស្ទាក់ឃ្លាំមើលមុខសញ្ញាក៏បានឃើញមុខសញ្ញានៅចំណុចកើតហេតុដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួន០៦កញ្ចប់តូចហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិរបស់អ្នក