ភ្នំពេញ៖ រថយន្តបាញ់បេតុងមួយគ្រឿងខណៈកំពុងបាញ់ស៊ីម៉ងត៍ចាក់ពិតានផ្ទះឱ្យគេមួយកន្លែងស្រាប់តែដាច់ដងស្ទូចធ្លាក់មកសង្កត់សំយាបផ្ទះគេនិងកិនរុឺម៉កម៉ូតូមួយគ្រឿងទៀតរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

 


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះជិតផ្ទះរងគ្រោះបានហៅរថយន្តបាញ់បេតុងដើដេីម្បីមកចាក់ពិតាន ខណះចាក់រួចក៏លើករំលងផ្ទះ២ខ្នងតែមិនទាន់ផុតផងស្រាប់តែដាច់ដែកធ្លាក់ចុះមកក្រោមសង្កត់ទៅលើ សំយាបផ្ទះនិងរុឺម៉កម៉ូតូបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានរបួសដល់មនុស្ស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដើម្បីបញ្ចប់រឿង៕

មតិរបស់អ្នក