ព្រះសីហនុ ៖ សមត្ថកិច្ចប្រចាំ គោលដៅ បានឃាត់ខ្លួនស្ត្រីជន ជាតិចិនម្នាក់ ដែលបានយក សម្ភារៈប្រើប្រាស់ ឲ្យមិត្តភ័ក្ដិ នៅមណ្ឌលធ្វើចត្តាឡីស័ក ហើយត្រូវបានឆែកឃើញ មានម្សៅ សថ្លា ជាច្រើនកញ្ចប់ ។ ករណីនេះ បានកើតមានឡើង នៅវេលាម៉ោង ១០និង៣០ នាទី យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅកាស៊ីណូ ប៉ ឡាយ មួយកន្លែង នៅក្នុងក្រុងព្រះសីហនុ ។

 


សមត្ថកិច្ចបានឲ្យដឹងថា៖ ស្ដ្រីជនជាតិចិន ដែលឃាត់ខ្លួននោះ មានឈ្មោះ WANG SHISHI អាយុ ២៥ ឆ្នាំ ជិះរថយន្តម៉ាក តូយ៉ូតា ហាយឡេនឌ័រ ពណ៌ស ពាក់ ស្លាកលេខ ព្រះសីហនុ 2B-9017 ។ជនសង្ស័យរូបនោះត្រូវបាននាំយកទៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត ៕

មតិរបស់អ្នក