ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធា សង្ស័យតែស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកCRVទៅប៉ះនឹងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងមិនឈប់ដោះស្រាយបែជាព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់ឃាត់បានមកវិញ ក្នុងនោះក៏បម្រុងផ្ទុះហិង្សាដាក់អ្នកសារព័ត៌មានបន្ថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ចំណុចមុខផ្ទះលេខ៨១Aផ្លូវលេខ៣C ស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនកើតហេតុគេឃើញបុរសជាមន្ត្រីយោធាម្នាក់បើករថយន្តម៉ាក CRVមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2H-3920ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចក្បែររបងសាលាបារាំង បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅប៉ះនឹងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេបានព្យាយាមបើករត់រហូតមកដល់ចំណុចកើតហេតុខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋក៏ដូចបងប្អូនអ្នកសាព័ត៌មានតាមឃាត់បាន ក្នុងពេលនោះដែរបុរសខាងលើច្រងេងច្រង៉ាងដាក់អ្នកសារព័ត៌មាននិងបម្រុងផ្ទុះហិង្សាបន្ថែមទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការសួរនាំ រួចបានយករថយន្តនិងនាំតៃកុងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ធ្វើការសួរនាំនិងធ្វើកិច្ចសន្យារួចបានឲ្យត្រឡប់ទៅផ្ទះវិញ៕

 

មតិរបស់អ្នក