ព្រះ​សង្ឃ​​មួយ​អង្គ​ព្រះនាម Wirun Thamaphirak គង់​នៅ​វត្ត​ Pai Moo Khid Thamataram ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Ang Thong ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​ថៃ​កំពុង​​ល្បី​ពេញ​លើ​បណ្ដាញ​សង្គម​ Facebook ដោយ​សារ​ព្រះអង្គ​បាន​ចារ​យ័ន្ត​ដើម្បី​ជួយ​ Liverpool ឈ្នះ​ពាន​ Premier League រដូវ​កាល​នេះ។

យ័ន្ត​ដែល​ព្រះសង្ឃ​ខាង​លើ​ធ្វើ​ឡើង​ត្រូវ​បាន​សរសេរ​ជា​ច្រើន​ផ្ទាំង​លើ​ក្រណាត់​ស្ដើង​ៗ​ដើម្បី​ដាក់​លក់​ដល់​អ្នក​គាំទ្រ​ Liverpool ដែល​មាន​បំណង​ចង់​ជាវ​ដោយ​ក្នុង​មួយ​ផ្ទាំង​គឺ​មាន​តម្លៃ​១០០​បាត។ ក្រៅ​ពី​ចារ​លើ​ក្រណាត់​គេ​ក៏​ឃើញ​មាន​ការ​បោះពុម្ព​លើ​អាវ​យឺត​ផង​ដែរ។

ចំណូល​ដែល​បាន​ពី​ការ​លក់​យ័ន្ត​ត្រូវ​បាន​ព្រះ​សង្ឃ​ Wirun បញ្ជាក់​ថា​នឹង​យក​ទៅ​ប្រើ​ក្នុង​ការ​សាង​សង់​ព្រះ​វិហារ​ក្នុង​វត្ត​ដែល​មិន​ទាន់​រួច​រាល់​ជា​ស្ថាពរ៕

មតិរបស់អ្នក