ភ្នំពេញ÷បុរសម្នាក់រវល់តែអង្គុយងោគមើលព័ត៌មានទាំងមិនដឹងខ្លួនត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ ឆក់ យកទូរស័ព្ទ បានមួយគ្រឿងរួចឡើងម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលដោយមិនរំខាងសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ១០និង ៥០ នាទីយប់ថ្ងៃទី១២ ខែមីនាឆ្នាំ២០២១ ចំណុចមុខនឹងមន្ទីរពេទ្យលោកសង្ឃតាម ស្ថិតនៅបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួល- គោក រាជធានីភ្នំពេញ។

 


ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះកែវទូច ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរសង្កត់គ្រឹះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ក្រហម ពាក់ផ្លា កលេខ កំពត 2H 2970ជិះម្នាក់ឯងធ្វើដំណើរចេញពីបែកចានមកឌុបបងនៅមន្ទីរពេទ្យលោកសង្ឃ ខណៈមកដល់ក៏អង្គុយចាំនៅខាងមុខមន្ទីរ ពេទ្យរួចឆ្លៀតយកទូរស័ព្ទបើកមើលព័ត៌មានស្រាប់តែភ្លាមៗនោះដែរបានលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឆក់យកទូរស័ព្ទពីដៃរបស់់គាត់ម៉ាកអាយហ្វូន១១ ប្រូ បានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចសួរនាំទៅលើជនរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ចតាមស្រាវជ្រាវរកមុខសញ្ញាដើម្បីតាមឃាត់ខ្លួនយកមកចាត់ការទៅតាមច្បាប់។ ដោយឡែកជនរងគ្រោះមិនចង់វែងឆ្ងាយក៏សុំទៅផ្ទះមិនដាក់ពាក្យបណ្តឹងសុំបញ្ចប់រឿងត្រឹមនឹង៕

មតិរបស់អ្នក