ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រចផ្អាកដំណើរការអាជីវកម្មក្លិបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។


ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន និងកីឡា ស្នើម្ចាស់អាជីវកម្មផ្អាកដំណើរការអាជីវកម្មក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណ គ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែល មានការពាក់ព័ន្ធ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី លើកលែង តែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍៕

មតិរបស់អ្នក