ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាចូលក្នុងសហគមន៍ មានទ្រង់ទ្រាយធំ ហើយពិនិត្យរកឃើញទាំងយប់ចំនួន ៤៩នាក់ ឆ្លងទៅលើ មន្រ្តីនគរបាល មន្ត្រីរាជការ សិល្បករ វិធីការិនីទូរទស្សន៍ ជាដើម គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារជាបន្ទាន់មួយ ភ្លាមៗ ទៅកាន់ជនរួមជាតិ ស្ថាប័នពាក់ព័ន្ធ និងរៀបចំវិធានការផ្សេងៗដាក់ចូលទៅដាក់ស្ថាប័នកំពូលរបស់ជាតិ ស្នើសុំអនុវត្តច្បាប់ ។


ក្នុងសារសំខាន់ៗរួមមាន:
ទី១-សូមផ្អាកដំណើរការស្ថាប័ននីតិបញ្ញត្តិ ដោយមានមនុស្សប្រចាំការធ្វើការតិចតួច(១០% ធ្វើការ)។
ទី២-ស្នើកាត់បន្ថយបុគ្គលិក ឬ ផ្លាស់ប្តូរវេនធ្វើការក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយការកកកុញ។
ទី៣-បើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ
ទី៤-ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ
ទី៥-ស្នើឱ្យផ្អាកការជួបជុំដែលមិនចាំបាច់ ឬពន្យារពេលក្នុងការធ្វើ។
ទី៦-ខេត្តព្រះសីហនុបង្កើនការរឹតត្បិត ការចេញចូលរបស់មនុស្ស។
ទី៧- ស្ថាប័នកងកម្លាំង និងបុគ្គលិកពេទ្យ គឺនៅតែបន្តប្រតិបត្តិការ។
ទី៨-មិនទាន់តម្រូវឱ្យមានការបិទ ឬផ្អាកដំណើរការរោងចក្រ ផ្សារ និងអាជីវកម្មផ្សេងៗ តែត្រូវឱ្យមានការអនុវត្តវិធានអនាម័យឱ្យបានហ្មត់ចត់។
ទី៩-ស្នើបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច ។
ទី១០- ការដឹកជញ្ជូនចរាចរណ៍ទំនិញដំណើរការដដែល ៕

មតិរបស់អ្នក