ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករះបង្គោលឡាក់ បាក់អស់៥ដើម បណ្តាលឲ្យរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយសំណាងល្អ ម្ចាស់រថយន្តមិនមានរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី៩ខែមីនាឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ជិតស្តុបបាគូរ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 


បើយោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តតូយូតាព្រូសពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ2-BD 5098 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង
ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹតនិងស្ថានភាពផ្លូវកោង
បានរេចង្កូតជ្រុលទៅបុករះបង្គោលឡាក់ បណ្ដាលឲ្យបាក់ចំនួន៥ដើម ចំណែកឯរថយន្តវិលមួយជុំ ធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែកើតហេតុ រួចបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកវាស់វែងយករថយន្តបង្កខាងលើ យករក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិរបស់អ្នក