ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុណែនាំឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ត្រូវរក្សាសណ្តាប់ធ្នាប់ និងគម្លាតសុវត្ថិភាព។

ក្នុងឱកាសនោះអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា «យើងមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវរក្សាសណ្តាប់ធ្នាប់ និងគម្លាតសុវត្ថិភាព។ ពិសេសការរៀបចំសណ្ដាប់បានល្អវាបានផ្តល់នូវអត្ថប្រយោជន៍ពីរ ទី១.សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ទី២. អត់មានការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ម៉ែត្រ និងចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា»។

សូមជម្រាបថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋម- អនុ វិទ្យាល័យតេជោសែនកម្មករក្រុង ចែកចេញជាពីរប្រភេទ ទី១.ការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៥៩ឆ្នាំ។ ដោយឡែកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Zeneca សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង៕

 

មតិរបស់អ្នក