(ភ្នំពេញ) ៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២០ថ្នាក់ជាតិ បានរកឃើញម្ចាស់ជ័យលាភីលេខ១ ទទួលបានពានជើងឯកហើយ គឺបានទៅលើក្រុមបាល់ទាត់ មហាហង្សអលស្តារFC បានយកឈ្នះក្រុម ឪម៉ាល់  FC  លទ្ធផល 9-4  ក្រៅពីពានក្រុមជើងឯក ហើយក្រុមមហាហង្សអលស្តារFC បានពានបន្ថែមចំនួន៤ទៀតពីការប្រកួតមួយនេះ។

នៅក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់មហាហង្សអលស្តារFC ទទួលបានជ័យជំនះ ភ្លូកទឹកភ្លូកដី ទទួល​បានពានក្រុមជើងឯក ដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស បានផ្តល់ពាននេះទៅដល់ក្រុមមហាហង្សអលស្តារ FC ហើយក្នុងនោះក្រុមមហាហង្សក៏បានទទួលពាន៤ផ្សេងទៀតផងដែរ។

លោក អ៊ិន សុភិន ដែលជាស្ថាបនិកក្រុមបាល់ទាត់មហាហង្សអលស្តារ FC បានប្រាប់ឲ្យដឹងថា ជាមហាកិត្តិយសនិងមោទនភាពខ្លាំងមែនទែនសម្រាប់ជោគជ័យមួយនេះ លោកស្ទើរតែនឹកស្មានមិនដល់ទៅហើយថា ការប្រកួតនេះ  ក្រុមបាល់ទាត់ហាហង្ស អាចទទួលបានពានដល់ទៅ៥ ក្នុងចំណោមពានសរុប៦។ ពិតជាបំបែកឯកត្តកម្មមែនក្នុងប្រទេសកម្ពុជា លោកជឿថា មិនទាន់មានក្រុមណាអាចដណ្តើមបានស្ទើរតែទាំងអស់ពីការប្រកួតបែបនេះទេ ជាពិសេសការប្រកួតថ្នាក់ជាតិ។

លោកបានប្រាប់ឲ្យដឹងថា ពានរង្វាន់៦ តែមហាហង្សដណ្តើមបានដល់ទៅ៥ ប្រវត្តិសាស្ត្រ សម្រាប់មហាហង្សដែលទទួលបានពានច្រើនសម្រាប់ការប្រលងលំដាប់ជាតិ។ ពានរង្វាន់ជើងឯក, ក្រុមទទួលបាន Fair play ក្រុមដែលលេងបាល់ល្អជាងគេ, កីឡាករឆ្នើមប្រចាំការប្រកួត, អ្នកចាំទីឆ្នើម និងពានចុងក្រោយគឺគ្រូបង្វឹកឆ្នើម។ ហើយក្រៅពីការទទួលបានពានហើយក៏ទទួលបានប្រាក់រង្វាន់ផងដែរ លោកពិតជាមានមោទនភាពខ្លាំងចំពោះក្រុមមហាហង្សណាស់។

លោកបន្តថា  នៅក្នុងចំណោមពានទាំងអស់ដែលទទួលបាន គឺសុទ្ធតែមានតម្លៃ  តែក្នុងនោះពានមួយគឺពាន  Fair Play គឺជាពានដែលលើកកិត្តិយសមុខមាត់លុបលាងពាក្យចចាមអារ៉ាម ដែលវាយប្រហារមកលើមមហាហង្ស  ព្រោះថា កន្លងមកមានព័ត៌មានខ្លះចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះថា ក្រុមបាល់ទាត់មហាហង្សបង្កជម្លោះ ឬក៏តែងប្រើពេលប្រកួតជាដើម  តែសម្រាប់ពាននេះ  បានសរបញ្ជាក់យ៉ាងច្បាស់ថា  ក្រុមបាល់ទាត់មហាហង្ស  គឺជាក្រុមដែលល្អ មិនមានបញ្ហាដូចការចោទប្រកាន់កន្លងមកនោះទេ ព្រោះថាមុនក្រុមបាល់ទាត់ទទួលបានពាននេះ គឺត្រូវបានគណៈកម្មាការពិនិត្យនិងដាក់ពិន្ទុសុក្រឹតណាស់ ។

លោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ មហាហង្សអលស្តារFC លេខ១  ក្រុមជើងឯក, ក្រុមបាល់ទាត់ឱម៉ាល់ ជាប់ចំណាត់ថ្នាក់លេខ២ក្រុមបាល់ទាត់  Loading FC ជាប់ចំណាត់ថ្នាក់លេខ៣ ហើយចុងក្រោយ គឺក្រុមបាល់ទាត់ Tai Chi FT ជាប់ចំណាត់ថ្នាក់លេខ៤៕

មតិរបស់អ្នក