ខេត្តកំពង់ចាម៖ ដោយសារតែកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំ នាំឲ្យខ្វះបន្ទប់ថ្នាក់រៀន នៅក្នុងសាលាបឋមសិក្សាទក្សិណ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ប៉ុន្តែកន្លងមក នៅសាលបឋមសិក្សាទក្សិណនេះ មាននិស្សិតឆ្នើមម្នាក់ នៅប្រទេសជប៉ុន បានជួយថវិកា សាងសង់បណ្ណាល័យ ហើយនៅពេលនេះ លោក ហ៊ុន ម៉ាណែត បានផ្តល់អាគារ១ខ្នង ជាទីចាត់ការ ខណៈដែលអភិបាលខេត្តកំពង់ចាម សន្យាថា នឹងស្នើសូមរាជរដ្ឋាភិបាល ជួយសាងសង់អគារសិក្សា។

កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងអភិបាលរងខេត្តជាច្រើនរូបទៀត បានអញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់អគារបេតុង ប្រក់ក្បឿងមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោក មួន ស៊ីថាន នាយកសាលាបឋមសិក្សាទក្សិណ មានប្រសាសន៍ថា តាមរយៈនិស្សិតឆ្នើមនៅប្រទេសជប៉ុន គឺលោក ហ៊ន់ ស៊ាងហុង បានជួយសាងសង់អគារបេតុងប្រក់ក្បឿងបណ្ណាល័យមួយខ្នង ដើម្បីផ្ទុកសៀវភៅ ព្រមទាំងឯកសារផ្សេងៗ ទាក់ទងទៅនឹងការសិក្សា ដើម្បីឲ្យសិស្ស មកចូលអាន និងស្រាវជ្រាវ ដើម្បីបង្កើនចំណេះដឹងមួយកំរិតទៀត។ ទីនេះក៏ជាអតីត ដែល

មតិរបស់អ្នក