÷កាលពីព្រឹកថ្ងៃ សុក្រទី០១ខែ មករាឆ្នាំ២០២១លោក សេង គន្ធ និង លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល បានដឹកនាំ គណៈនាយក លោក – លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្រ្តីសាលាខណ្ឌ ដោយមានការចូលរួមសហការកំលាំងបញ្ជាការដ្ឋានទ័ពពិសេស មន្ត្រីសង្កាត់ទាំង ៧ យុវជន សសយក ខណ្ឌ និងសង្កាត់ទាំង៧ ចូលរួមរើសសំរាម នៅតាមបណ្តោយសងខាងផ្លូវជាតិលេខ ៤ ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ដល់ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីលេីកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ក្នុងភូមិសាស្ត្រខណ្ឌកំបូល ឲ្យកាន់តែប្រសើឡើង។

មតិរបស់អ្នក