1 January, 2021គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីអំពាវនាវ ដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃសូមគោរពឱ្យបានល្អនូវអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីដោយមិនត្រូវវិលត្រឡប់មក ស្រុកកំណើតវិញក្នុងដំណាក់កាល ដែលអាជ្ញាធរថៃកំពុងដាក់បម្រាមហាមប្រជាពលរដ្ឋថៃ និងជនបរទេសមិនឱ្យចល័ត ពីតំបន់មួយទៅតំបន់មួយនោះ។យោងតាមសេចក្តីអំពាវនាវរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាចេញផ្សាយកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ បានបញ្ជាក់ថាយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមធ្វើការអំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃសូមគោរពឱ្យបានល្អនូវអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនត្រូវវិលត្រឡប់មក ស្រុក កំណើតវិញក្នុងដំណាក់កាល ដែលអាជ្ញាធរថៃកំពុងដាក់បម្រាមហាមប្រជាពលរដ្ឋថៃ និងជនបរទេសមិនឱ្យចល័ត ពីតំបន់មួយទៅតំបន់មួយ និងកំពុងដាក់វិធានការគ្រប់គ្រង និងបង្ការការរីករាលដាលជំងឺ(COVID-19) ដែលកំពុងកើតឡើង នៅបណ្តាខេត្តមួយចំនួននៃប្រទេសថៃនោះឡើយ។

គណៈកម្មការមួយនេះ បានបញ្ជាក់បន្ថែមថា”បងប្អូនពលករដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញក្នុងដំណាក់កាលនេះ គឺមានហានិភ័យខ្ពស់ ទាំងផ្នែកសន្តិសុខ និងផ្នែកសុខភាព។បងប្អូនអាចប្រឈមនឹងការឃាត់ខ្លួន និងរងការពិន័យរបស់អាជ្ញាធរថៃ ក្នុងពេល ធ្វើដំណើរដោយខុសនឹងបម្រាមរបស់អាជ្ញាថៃ។ ទន្ទឹមនឹងនេះ ដើម្បីការពារសុខភាពរបស់បងប្អូន និងក្រុមគ្រួសាររបស់បងប្អូន ក៏ដូចជាសុខភាពសាធារណៈ បងប្អូននឹងត្រូវក្រុមការងារចេត្តាឡីស័កកម្ពុជានៅតាមច្រកព្រំដែនកម្ពុជា–ថៃ យកសំណាកទៅពិនិត្យជំងឺ(COVID-19) និងដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ចំនួន ១៤ថ្ងៃ បើទោះបីជា បងប្អូនឆ្លងចូលមកប្រទេសកម្ពុជាតាមណាមួយក៏ដោយ”។

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានបន្តឱ្យដឹងថា គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានធ្វើការជាប្រចាំជាមួយភាគីថៃ។ចំពោះមុខនេះ អាជ្ញាធរថៃមិនពិន័យពលករបរទេស និនិយោជកណា មួយឡើយ។ប្រសិនជាពលករបរទេស និងនិយោជកនោះសហការអនុវត្តតាមបទបញ្ជា និងការណែនាំរបស់អាជ្ញាធរថៃ។ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងមហាផ្ទៃថៃ និងក្រសួងការងារថៃ នឹងរួមគ្នាស្រង់ឈ្មោះពលករបរទេស និងចេញបណ្ណពណ៌ស៊ីជម្ពូដល់ពលករបរទេស ក្នុងនោះក៏មានបងប្អូនពលករកម្ពុជាយើងផងដែរ បើទោះបីជាបងប្អូនមាន ឬគ្មានឯកសារក៏ដោយ។ជាមួយគ្នានេះគណៈកម្មការនេះក៏បានសំណូមពរឱ្យបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តារក្សា ភាពនឹងនរ និងជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺក្រី៧–១ដី របស់អាជ្ញាធរថៃ។បម្រាមហាមប្រជាពលរដ្ឋថៃ និងជនបរទេសមិនឱ្យចល័ត ពីតំបន់មួយទៅតំបន់មួយ។

មតិរបស់អ្នក