ភ្នំពេញ:អតីតម្ចាស់ប្រែន CTM ឈ្មោះ ណើ ចាន់ត្រា ដែលបានយកឈ្មោះលោកស្រី ទ្រី ដាណា ទៅបោកលុយតំណាងចែកចាយទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ខែមករាឆ្នាំ២០២១នេះ ពាក់ព័ន្ធទៅនឹងករណី ឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយ កូនក្រុមចំនួន១២នាក់ ត្រូវបានចៅក្រមស៊ើបសួរអស់ជាច្រើនម៉ោងសម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធគារព្រៃស។

គួរំលឹកផងដែរថា:កាលព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២០កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានទៅចាប់ខ្លួនជនសង្ស័យឈ្មោះ ណើ ចាន់ត្រា អតីតជាតំណាងចែកចាយលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមទាំង១២នាក់ នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ហើយការចាប់ខ្លួននេះធ្វើឡើង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ តែជនសង្ស័យឈ្មោះណើ ចាន់ត្រាមិនចូលខ្លួនមានការគេចវេសត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកសាងសំណុំរឿងរួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ

ក្រោយចៅក្រមស៊ើបសួរជំនុំជំរះអស់រយៈពេលជាច្រើនម៉ោងរួចក៏បានសម្រេចចោទប្រកាន់ជនជាប់ចោទឈ្មោះណើ ចាន់ត្រា ពីបទឆបោកនិងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសភ្លាមៗតែម្ដង៕អត្ថបទ:ខេងប៊ុនធឿន

មតិរបស់អ្នក