(ភ្នំពេញ​) ៖ ​តាម​ប្រភពព័ត៌មាន​​ដែលអង្គភាព​ព័ត៌មាន​​យើង​ទទួលបាននៅថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២០​ លោកស្រី ចូវ មុំ បាន​លក់ដីចំនួន​៣ទីតាំង​ ដែល​២ប្លង់​ស្ថិតនៅ​ឃុំ​បិត​ត្រាំង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ និង​១ប្លង់ទៀត​ ស្ថិតនៅ​សង្កាត់​៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ តាំង​ពីឆ្នាំ២០១១ ឲ្យ​ទៅលោក​ ស៊ុន ហួរ មក​ទាល់បច្ចុប្បន្ន​នេះ​លោក​ស្រី​ ចូវ មុំ មិន​បាន​ប្រគល់​ឯកសារ​ប្លង់​រឹង​ឲ្យ​លោក​ ស៊ុន ហួរ ទាល់តែសោះ​។

យោង​តាម​ឯកសារដីធ្លី​ទិញ​លក់ និង​ប្រគល់ប្រាក់​ ដែល​លោក​ស្រី​ ចូវ មុំ បានលក់​ផ្ដាច់​ និង​​ធានារត់ការ​យកប្លង់រឹង​ជូន​លោក ស៊ុន ហួរ នោះ​គឺ ទី១.ដីចំនួន​២២ហិកតា ស្ថិតនៅភូមិ​​គគី​រ ឃុំ​បិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០១៨ ទី​២.ដីចំនួន​២១ហិកតា​ ស្ថិតនៅភូមិ​គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១១ ទី៣.​ដីចំនួន​៥៣០០ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ​ កាលពីថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១៧។

ក្នុងការទិញ​លក់ដីខាងលើនេះ​ គឺលោក​ ស៊ុន ហួរ បាន​ប្រគល់​ប្រាក់ឲ្យ​ទៅ​លោកស្រី​ ចូវ មុំ គ្រប់ចំនួនថ្លៃដីទាំង​អស់​ ដោយមិនឲ្យខ្វះមួយរៀលនោះទេ។ ប៉ុន្ដែ​ក្នុង​ដំណាក់កាលនៃការ​ទូទាត់​ប្រាក់នោះ​ នៅខ្វះប្រាក់ចំនួន​៤៥០,០០០ដុល្លារ​ (សែសិប​ប្រាំម៉ឺន​ដុល្លារ​អាមេរិក) ដោយ​លោក​​ ស៊ុន ហួរ បាន​ខ្ចីប្រាក់​ពីឥណទាន​ចំនួន ៤៥០,០០០ដុល្លារ (សែ​សិបប្រាំម៉ឺនដុល្លារអាមេរិក) ដើម្បី​យក​ប្រាក់​ឲ្យទៅលោក​ស្រី ចូវ មុំ ក្នុង​ការ​​រត់ការ​យកឯកសារប្លង់រឹង​ឲ្យ​ពីសុរិយោ​​ដី​ខេត្តព្រះសីហនុ ដោយ​លោកស្រីជាអ្នកទទួលខុសត្រូវ​ ស្គាល់ព្រុំដី​និងអ្នកពាក់ព័ន្ធច្បាស់លាស់។

ដោយ​សារ​តែ​មាន​ការយឺតយ៉ាវ​ក្នុង​រត់ការ​ឯកសារ​ លោក​ ស៊ុន ហួរ បាន​ស្នើ​សុំ​ការអន្ដរាគមន៍ពីក្រសួង​រៀបចំដែនដីនគ​រូបនីយ៍កម្ម សំណង់ និង​​សុរិយោដី​ ដើម្បី​ជម្រាប​លោក​ប្រធាន​មន្ទីររៀប​ចំដែនដី​ នគរូបនីយ៍កម្ម សំណង់ និង​សុរិយោដី​ ក្នុង​ពន្លឿន​សម្រាលដល់លោកស្រី​ ចូវ មុំ ទៀត​ ប៉ុន្តែ​មក​ទាល់នឹងថ្ងៃនេះ​ការទទួលខុសត្រូវរត់ការ​យកប្លង់​ឯកសារ​គឺមិនទាន់ទទួលបានទៀត។ ម្យ៉ាងទៀត លោក ស៊ុន ហួរ បាន​ទំនាក់ទំនង​​លោកស្រី​ចំនួន​៣ដងមក​ហើយ ហើយពេលនេះ​ចំនួន​៤ដង ប៉ុន្ដែ​លោកស្រីនៅតែព្រងើយកន្ដើយ​មិន​ទទួលខុសត្រូវទៀត​។

ក្នុងខណៈពេល​ខ្ចីប្រាក់​លោក​ ស៊ុន ហួរ បាន​ប្រាប់លោកស្រី​ ចូវ មុំ ឲ្យ​បាន​ដឹងច្បាស់ដែរ​អំពីការ​ការប្រាក់ក្នុង​មួយឆ្នាំចំនួន​២៣៨,៣០៥.៦០ដុល្លារ​ (ម្ភៃបីម៉ឺន​បីរយ​ប្រាំ​ដុល្លារ​ហុកសិបសេន​) ប្រសិនបើមិន​បាន​ប្លង់ទេ នៅថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២០នេះ សូម​លោកស្រី​មកទូទាត់ជាមួយ​ឥណទាន​ដោយ​ខ្លួន​ឯង​ជាកំហិត​។ លោក ស៊ុន ហួរ ពិត​ជាលំបាក​ខ្លាំងណាស់ព្រោះមិនទាន់បានប្លង់ផង​ ហើយ​ឥណទាន​មកទាប្រាក់ពីលោកចំនួន​៣ដងមក​ហើយ ដែល​លោ​កស្រី​ ចូវ មុំ មិនគួរ​ធ្វើ​បែបនេះទេ​។

បើតាម​លោក​ ស៊ុន ហួរ បាន​បញ្ជាក់ថា ប្រសិន​បើ​លោកស្រី ចូវ មុំ មិន​ប្រគល់ប្លង់​រឹងជូនលោកទេ សូម​ឲ្យ​លោកស្រី​រូបនេះ​មក​ការិយាល័យ​ឥណទាន​ ជាមួយ​លោក តែ ភ័ណ្ឌណូរ៉ា ផ្ទះ​ឧកញ៉ា តែ តាំង​ប៉ ស្ថិតនៅ​ផ្ទះលេខ​តេ១៦៨ មហាវិថីនរោត្ដម ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយ​ខ្លួន​តែម្ដង​ទៅ ព្រោះ​លោក​អស់ជម្រើ​ស​នឹង​ជជែក​ជាមួយ​លោកស្រីហើយ៕

មតិរបស់អ្នក