លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជានាយករងរដ្ឋបាលនៃសាលារាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោក ពូ យ៉ាន់ ហេង អាយុ៥៨ឆ្នាំ រស់នៅភូមិខ្សោយ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។ ពូជាអ្នកចេះដឹងម្នាក់ និងជាអតីតទាហានប៉ារ៉ា បានទទួលរងគ្រោះដោយជាន់មីនដាច់ជេីងខាងឆ្វេង និងរបួសពេញខ្លួននាអំឡុងពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាមរវាងខ្មែរនិងខ្មែរ។ បន្ទាប់ពីស្នាមរបួសបានជាសះស្បេីយ ពូផ្លាស់ប្តូក្លាយជាមនុស្សថ្មីបាត់បង់ការចងចាំ ប្រៀបដូចជាមនុស្សវិកលចរិក វង្វេង រវេីរវាយ រស់នៅឆ្ងាយពីប្រពន្ធកូនអស់រយ:ពេលជាង៣០ឆ្នាំកន្លងមកហេីយ។

សង្គ្រាម និង អំពើ ប្រល័យ ពូជសាសន៍ នៅ ប្រទេស កម្ពុជានាំ មក នូវ ភាព វិនាស អន្តរាយ។ ជាង នេះ ទៅ ទៀត កេរដំណែល នៃ សង្គ្រាម និង អំពើ ប្រល័យ ពូជសាសន៍ នៅ តែ បន្ត តាម យាយី ប្រជាជនដែលធ្លាប់ ហែល ឆ្លង ព្រឹត្តិការណ៍ នោះ។ សង្គ្រាម និង អំពើ ប្រល័យ ពូជសាសន៍ មិន ត្រឹម តែ បន្សល់ នូវស្លាកស្នាម របួស ជាអចិន្ត្រៃយ៍ ដល់ អ្នក ដែល រស់រាន មាន ជីវិត តែ ប៉ុណ្ណោះ ទេ ប៉ុន្តែ ថែម ទាំង បន្ត ប៉ះពាល់ ដល់ សង្គម ជាតិ ទាំង មូល និង កូនចៅ ជំនាន់ ក្រោយ ជាច្រើន ជំនាន់ ថែម ទៀត។

 


-សូមអគុណសន្តិភាពនៅកម្ពុជា !
-សូមគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា !
-សូមគោរព ដឹគុណ គាំទ្រ ជានិច្ចនូវស្មារតីទិវាជ័យជំនះ ៧ មករា ១៩៧៩ !
-ជយោ ! គណបក្សប្រជាជនកម្ពុជា ជាអមតៈ !

មតិរបស់អ្នក