ភ្នំពេញ៖មនុស្សម្នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង ៣នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ។

បើតាមក្រសួងសុខាភិបាល ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានមនុស្សចំនួន៤១នាក់ បានឆ្លង កូវីដ-១៩ ដែលពេលនេះបានព្យាបាលជាសះស្បើយចំនួន៣៨នាក់ ពោលគឺ នៅសល់តែ៣នាក់ទៀត ប៉ុណ្ណោះ ៕

មតិរបស់អ្នក