ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងពីក្រុមហ៊ុន ចំពោះវិវាទដីធ្លីដែលបានបណ្តាលអោយមានអំពេីហឹង្សាកាលពីពេលថ្មីៗកន្លងមក នៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍នេះ ខ្ញុំបានឆ្លៀតពេលចុះមកជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នៅទីកន្លែងកេីតហេុដែលបងប្អូនកំពុងរស់នៅ។

អរគុណបងប្អូនប្រជាពលរដ្ឋដែលបានទទួលខ្ញុំនិងក្រុមការងារដោយទឹកចិត្តស្រឡាញ់រាប់អានជាមួយនឹងជំនឿជឿជាក់លេីការដោះស្រាយក្រៅប្រព័ន្ធតុលាការឈរលេីគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ។ ខ្ញុំបានសួរនាំពត័មានមួយចំនួនរួចហេីយពាក់ព័ន្ធនឹងប្រវត្តិកាន់កាប់គ្របគ្រងអាស្រ័យផលលេីដី ហេីយក៏បានធ្វេីបញ្ជីស្រង់ឈ្មោះបងប្អូនបានមួយចំនួន ហេីយដែរ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន។

ទន្ទឹមនឹងនេះ ខ្ញុំបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ដេីម្បីទុកពេលវេលាអោយខ្ញុំធ្វេីការជូន។ រីឯចំពោះបងប្អូនអ្នកកាសែតវិញ សូមកុំសរសេរអ្វីដែលធ្វេីអោយមានការភ័ន្តច្រឡំបន្ថែមបញ្ហាដល់ការដោះស្រាយទំនាស់នេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

មតិរបស់អ្នក