ខេត្តសៀមរាប ៖ រថយន្ត Mazda ពណ៌ត្រេអុី ពាក់
ស្លាកលេខ ខេមរភូមិន្ទ 02- 2.9574 (ទិសដៅពីលិចទៅកេីត ) បុកជាមួយ Jeep ពាក់ស្លាកលេខ ភ្នំពេញ 2BE-1738 (ទិសដៅពីកេីតទៅលិច ) បញ្រ្ចាសទិសគ្នា នៅលេីផ្លូវជាតិលេខ៦ ភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាល ឲ្យស្លាប់ម្នាក់ និងរបួស៣នាក់ វេលាម៉ោង១៧ និង៤០ នាទី ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០។

ជនរងគ្រោះមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ៤៤ឆ្នាំមានទីលំនៅ បុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ ស្លាប់ )
២- ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ ៣៨ឆ្នាំមានទីលំនៅ បុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ របួសធ្ងន់ )
៣- ឈ្មោះ យូរ រ៉ូ ភេទប្រុស អាយុ២ឆ្នាំ
( ជាកូនជនរងគ្រោះខាងលេីរបួសស្រាល)
៤-ឈ្មោះ សួន សុកូឡា ភេទប្រុ អាយុ២៩ឆ្នាំមានទីលំនៅ ភូមិកងតាណឹងទី៨ ឃុំកងតាណឹម ស្រុកកងមាស ខេត្តកំពង់ចាម ( អ្នកបេីកបររថយន្ត Jeep របួសស្រាល )។


អ្នកបេីកបររថយន្ត Mazda ពណ៌ត្រេអុី គេចខ្លួនបាត់ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនមន្ទីរពេទ្យ ៕

មតិរបស់អ្នក