ខេត្តកោះកុង ៖ នៅថ្ងៃច័ន្ទ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦.៣០នាទីព្រឹក កម្លាំងជំនាញប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការជាមួយផ្នែកព្រហ្មទណ្ឌ ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកបានចុះបង្ក្រាបបានមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន១លើក ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ប្រុសរួមមាន ៖ ១-ឈ្មោះ រី ង៉ែត ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងឃុំស្រែអំបិល


២-ឈ្មោះ សួន សង្ហា ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល
៣-ឈ្មោះ ខា ឈាង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិវាលជើង ឃុំស្រែអំបិល។

សម្ភារៈវត្ថុតាងចាប់បានរួម ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន៣កញ្ជប់ (ធំ២តូច១) ទូរស័ព្ទដៃម៉ាកណូគាអិនចុចពិលពណ៍ខ្មៅលាយខៀវ១គ្រឿង ចាប់ខ្លួនបាននៅភូមិចំនុច ក្នុងផ្ទះសំណាក់ចំប៉ាផ្សារលើស្ថិតក្នុងត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ៕

មតិរបស់អ្នក